ព្រះត្រៃបិដក ភាគ ២៣

មិនឃើញ​ដែរ​។​ ​បើ​ព្រះមានព្រះភាគ​ ​ជ្រាប​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ ​ថា​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ ​ដូច្នេះ​ ​ឲ្យ​ទាន​ ​បើ​ព្រះមានព្រះភាគ​ ​ជ្រាប​ថា​ ​សត្វ​ស្លាប់​ហើយ​ ​មិនកើត​ទៀត​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ ​ថា​ ​សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត​ដូច្នេះ​ ​ឲ្យ​ទាន​ ​បើ​ព្រះមានព្រះភាគ​ ​មិន​ជ្រាប​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក្តី​ ​ថា​សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត​ក្តី​ ​កាលបើ​ព្រះមានព្រះភាគ​ ​មិន​ជ្រាប​ ​មិនឃើញ​ហើយ​ ​ក៏​ត្រូវគ្នា​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដែល​មិនដឹង​ ​មិនឃើញ​ដែរ​។​ ​បើ​ព្រះមានព្រះភាគ​ ​ជ្រាប​ថា​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ ​ថា​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ដូច្នេះ​ ​ឲ្យ​ទាន​ ​បើ​ព្រះមានព្រះភាគ​ ​ជ្រាប​ថា​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​សូម​ព្រះមានព្រះភាគ​ ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ ​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ ​ឲ្យ​ទាន​ ​បើ​ព្រះមានព្រះភាគ​ ​មិន​ជ្រាប​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ក្តី​ ​ថា​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ក្តី​ ​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636826618366449196
ទៅកាន់ទំព័រ៖