ព្រះត្រៃបិដក ភាគ ២៣

កាលបើ​ព្រះមានព្រះភាគ​ ​មិន​ជ្រាប​ ​មិនឃើញ​ហើយ​ ​ក៏​ត្រូវគ្នា​នឹង​ខ្ញុំ​ព្រះអង្គ​ ​ដែល​មិនដឹង​ ​មិនឃើញ​ដែរ​។​ ​
 [​១៤៩​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ចុះ​តថាគត​ ​បាន​និយាយ​នឹង​អ្នក​យ៉ាងនេះ​ថា​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​អ្នក​ចូរ​មក​អាយ​ ​អ្នក​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​តថាគត​ចុះ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​អ្នក​ថា​ ​លោក​ទៀង​ដូច្នេះ​ក្តី​ ​លោក​មិន​ទៀង​ដូច្នេះ​ក្តី​ ​លោកមា​នទី​បំផុត​ដូច្នេះ​ក្តី​ ​លោក​មិន​មាន​ទីបំផុត​ដូច្នេះ​ក្តី​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ដូច្នេះ​ក្តី​ ​ជីវិត​ដទៃ​ ​សរីរៈ​ក៏​ដទៃ​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ក្តី​ ​ឬអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ចុះ​អ្នក​បា​និយាយ​នឹង​តថាគត​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ឲ្យតែ​ព្រះមានព្រះភាគ​ ​នឹង​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ថា​ ​លោក​ទៀង​ដូច្នេះ​ក្តី​ ​លោក​មិន​ទៀង​ដូច្នេះ​ក្តី​ ​លោកមា​នទី​បំផុត​ដូច្នេះ​ក្តី​ ​លោក​មិន​មាន​ទីបំផុត​ដូច្នេះ​ក្តី​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ដូច្នេះ​ក្តី​ ​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636826618644055074
ទៅកាន់ទំព័រ៖