ព្រះត្រៃបិដក ភាគ ២៣

ជីវិត​ដទៃ​ ​សរីរៈ​ក៏​ដទៃ​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​មិនកើត​ទៀត​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ ​ក៏​មាន​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ក្តី​ ​ឬអ្វី​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិនមែន​ដូច្នោះ​ទេ​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​បានឮ​ថា​ ​តថាគត​ ​មិនបាន​និយាយ​នឹង​អ្នក​ថា​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​អ្នក​ចូរ​មក​អាយ​ ​ចូរ​អ្នក​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​តថាគត​ចុះ​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​អ្នក​ថា​ ​លោក​ទៀង​ដូច្នេះ​ក្តី​ ​លោក​មិន​ទៀង​ដូច្នេះ​ក្តី​។​បេ​។​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ក្តី​ ​ទាំង​បានឮ​ថា​ ​អ្នក​ក៏​មិនបាន​និយាយ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ ​ឲ្យតែ​ព្រះមានព្រះភាគ​ ​សំដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ថា​ ​លោក​ទៀង​ដូច្នេះ​ក្តី​ ​លោក​មិន​ទៀង​ដូច្នេះ​ក្តី​។​បេ​។​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ក្តី​ ​ម្នាល​មោឃបុរស​ ​កាលបើ​ហេតុ​យ៉ាងនេះ​ទេ​ ​ចុះ​អ្នកជា​អុក​ ​ជា​ទុក្ខ​ប្រាប់​អ្នកណា​។​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636826618878958509
ទៅកាន់ទំព័រ៖