ព្រះត្រៃបិដក ភាគ ២៣
[១៥០] ម្នាលមាលុង្ក្យបុត្រ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់នៃព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ មិនទាន់សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី។បេ។ សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមាលុង្ក្យបុត្រ តថាគត នឹងសំដែងនូវដំណើរនោះឲ្យស្តាប់មិនទាន់ទេ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅ (មុនសំដែង) ដោយពិត។ ម្នាលមាលុង្ក្យបុត្រ ដូចជាបុរសមុតព្រួញ (របស់សេនានៃស្តេចដទៃ) ដែលលាបប្រឡាក់ដោយថ្នាំពិសដ៏ក្រាស់ មិត្តអាមាត្យ ញាតិ និងសាលោហិតរបស់បុរសនោះ ក៏ចូលទៅរកពេទ្យជាអ្នកវះ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាក្សត្រ ឬព្រាហ្មណ៍ ឬវេស្សៈ ឬសុទ្ទៈ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ថាមាននាមយ៉ាងនេះ ឬមានគោត្រយ៉ាងនេះ នៅឡើយ។ បុរសនោះ
ID: 636826619111991838
ទៅកាន់ទំព័រ៖