ព្រះត្រៃបិដក ភាគ ២៣
និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាមនុស្សខ្ពស់ ឬទាប ឬកណ្តាលនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ ជាមនុស្សសម្បុរខ្មៅ ឬសណ្តែកបាយ ឬប្រផេះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់បុរសដែលបាញ់ខ្ញុំនោះ នៅក្នុងស្រុក ឬនិគម ឬនគរឯណោះៗ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ធ្នូដែលមុតខ្ញុំនោះ ជាកាំភ្លើង ឬស្នានៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ខ្សែបន្លោះដែលបាញ់ខ្ញុំនោះ ជាសម្បករាក់ ឬពន្លុងឫស្សី ជាសរសៃសត្វ ឬសម្បកខ្លែងព័រ ឬវល្លិ៍ទឹកដោះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំ ជា
ID: 636826619372656747
ទៅកាន់ទំព័រ៖