ព្រះត្រៃបិដក ភាគ ២៣

ព្រួញ​ឈើ​ព្រៃ​ ​ឬ​ព្រួញ​ឈើ​ដែលគេ​ដាំ​ ​នៅឡើយ​។​ ​បុរស​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មិនទាន់​ដក​ព្រួញ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​ស្គាល់​ព្រួញ​ដែល​មុត​ខ្ញុំ​នោះ​ ​ជា​ព្រួញ​ដែលគេ​សៀត​ដោយ​ស្លាប​សត្វ​ណា​ ​សត្វ​នោះ​ជា​ត្មាត​ ​ឬ​ប្រមង់​ ​ខ្លែង​ ​ឬ​ក្ងោក​ ​ឬ​ទុង​នៅឡើយ​។​ ​បុរស​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មិនទាន់​ដក​ព្រួញ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​ស្គាល់​ព្រួញ​ដែល​មុត​ខ្ញុំ​នោះ​ ​ជា​ព្រួញ​ដែលគេ​រុំ​ដោយ​សរសៃ​គោ​ ​ឬ​ក្របី​ ​សរសៃ​សីហៈ​ខ្មៅ​ ​ឬ​ស្វា​នៅឡើយ​។​ ​បុរស​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មិនទាន់​ដក​ព្រួញ​នេះ​ទេ​ ​ព្រោះ​ខ្ញុំ​មិនទាន់​ស្គាល់​ព្រួញ​ ​ដែល​មុត​ខ្ញុំ​នោះ​ ​ជា​ព្រួញ​មានមុខ​មូល​ ​ឬ​មានមុខ​សំប៉ែត​ដូច​មុខកាំបិត​ ​ព្រួញ​មាន​ងៀង​ ​ឬ​មានមុខ​ស្រោប​ដែក​ ​ព្រួញ​មានមុខ​ដូច​ពន្លាក​ ​ឬ​ព្រួញ​ធ្វើអំពី​ទ្រនុង​ធាង​ទ្រាំង​នៅឡើយ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​បុរស​នោះ​ ​ចាំ​ដឹង​ដំណើរ​នោះ​មិនទាន់​ទេ​ ​មុខ​ជា​បុរស​នោះ​ ​នឹង​ធ្វើ​មរណកាល​ទៅ​ពុំខាន​។​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636826619607750194
ទៅកាន់ទំព័រ៖