ព្រះត្រៃបិដក ភាគ ២៣

ម្នាល​មា​លុង្ក្យ​បុត្រ​ ​បុគ្គល​ណា​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មិនទាន់​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​មិនទាន់​សំដែង​ប្រាប់​ខ្ញុំ​ថា​ ​លោក​ទៀង​ដូច្នេះ​ក្តី​ ​លោក​មិន​ទៀង​ដូច្នេះ​ក្តី​ ​លោកមា​នទី​បំផុត​ដូច្នេះ​ក្តី​ ​លោក​មិន​មាន​ទីបំផុត​ដូច្នេះ​ក្តី​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ដូច្នេះ​ក្តី​ ​ជីវិត​ដទៃ​ ​សរីរៈ​ក៏​ដទៃ​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​មិនកើត​ទៀត​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ ​ក៏​មាន​ ​ដូច្នេះ​ក្តី​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ដូច្នេះ​ក្តី​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​ ​នឹង​សំដែង​ដំណើរ​នោះ​ឲ្យ​ស្តាប់​មិនទាន់​ទេ​ ​បុគ្គល​នោះ​ ​មុខ​ជា​នឹង​ធ្វើ​មរណកាល​ទៅ​ ​(​មុន​សំដែង​)​ ​ពុំខាន​ ​មាន​ឧបមេយ្យ​ដូចជា​បុរស​ដែល​ត្រូវ​ព្រួញ​មុត​នោះ​ឯង​។​
 [​១៥១​]​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​លោក​ទៀង​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​លោក​មិន​ទៀង​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636826619868075084
ទៅកាន់ទំព័រ៖