ព្រះត្រៃបិដក ភាគ ២៣

មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ឬថា​ ​សត្វ​ស្លាប់​ហើយ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ ​ដូច្នេះហើយ​ ​ជាតិ​ក៏​មាន​ ​ជរា​ក៏​មាន​ ​មរណៈ​ក៏​មាន​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​តូចចិត្ត​ ​សេចក្តី​ក្រៀមក្រំ​ចិត្ត​ក៏​មាន​ ​ជា​ធម៌​ដែល​តថាគត​បញ្ញត្ត​ថា​ ​មាន​សេចក្តី​វិនាស​ក្នុង​បច្ចុប្បន្ន​។​ ​
 [​១៥២​]​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ចូរ​ចាំទុក​នូវ​សេចក្តី​ ​ដែល​តថាគត​មិនបាន​សំដែង​ហើយ​ ​តាម​សេចក្តី​ដែល​តថាគត​មិនបាន​សំដែង​ ​ទាំង​ចូរ​ចាំទុក​នូវ​សេចក្តី​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ ​តាម​សេចក្តី​ដែល​តថាគត​បាន​សំដែង​ចុះ​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ចុះ​តថាគត​មិនបាន​សំដែង​សេចក្តី​ដូចម្តេច​ខ្លះ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​មិនបាន​សំដែង​ថា​ ​លោក​ទៀង​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​មិនបាន​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636826620782947411
ទៅកាន់ទំព័រ៖