ព្រះត្រៃបិដក ភាគ ២៣

សំដែង​ថា​ ​លោក​មិន​ទៀង​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​មិនបាន​សំដែង​ថា​ ​លោកមា​នទី​បំផុត​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​មិនបាន​សំដែង​ថា​ ​លោក​មិន​មាន​ទីបំផុត​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តថាគត​មិនបាន​សំដែង​ថា​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​តថាគត​មិនបាន​សំដែង​ថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ក៏​ដទៃ​ ​តថាគត​មិនបាន​សំដែង​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ ​តថាគត​មិនបាន​សំដែង​ថា​ ​សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត​ ​តថាគត​មិនបាន​សំដែង​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​តថាគត​មិនបាន​សំដែង​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជាត​ថា​គត​មិន​សំដែង​ទិដ្ឋិ​នុ៎ះ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ព្រោះ​ទិដ្ឋិ​នោះ​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​មិនមែន​ជា​ខាងដើម​នៃ​ព្រហ្មចរិយ​ធម៌​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រាសចាក​រាគ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​រំលត់ទុក្ខ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ដឹង​ច្បាស់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​មិន​សំដែង​ទិដ្ឋិ​នោះ​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ចុះ​សេចក្តី​ដូចម្តេច​ ​ដែល​តថាគត​ ​តែង​សំដែង​
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636826621036751928
ទៅកាន់ទំព័រ៖