ព្រះត្រៃបិដក ភាគ ២៣

មហា​មា​លុង្ក្យោ​វាទ​សូត្រ​ ​ទី៤​


 [​១៥៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្នក​ទាំងឡាយ​ ​បាន​ចាំ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​(​១​)​ ​៥​ ​ដែល​តថាគត​បាន​សំដែង​ហើយ​ដែរ​ឬ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​យ៉ាងនេះ​ហើយ​ ​ព្រះ​មា​លុង្ក្យ​បុត្រ​មាន​អាយុ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចាំ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ចុះ​អ្នកចាំ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ៥​ ​ដែល​តថាគត​សំដែង​ហើយ​ ​ដូចម្តេច​ខ្លះ​។​ ​មា​លុង្ក្យ​បុត្រ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ចាំ​ថា​ ​សក្កា​យ​ទិដ្ឋិ​ ​ជា​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ ​
​(​១​)​ ​សំយោជនៈ​ ​ជា​ចំណែកខាង​ជាន់​ទាប​ ​មានអំណាច​ចង​រឹត​សត្វ​ភ្ជាប់​ក្នុង​ភព​ជាន់​ទាប​ ​គឺ​កាមភព​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636826621832817460
ទៅកាន់ទំព័រ៖