ព្រះត្រៃបិដក ភាគ ២៣
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា វិចិកិច្ឆា ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា សីលព្វត្តបរាមាសៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា កាមឆន្ទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា ព្យាបាទៈ ជាឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំ នូវឱរម្ភាគិយសំយោជនៈ៥ ដែលព្រះមានព្រះភាគ សំដែងហើយ យ៉ាងនេះឯង។
[១៥៤] ព្រះអង្គត្រាស់ថា ម្នាលមាលុង្ក្យបុត្រ អ្នកចាំបាននូវឱរម្ភាគិយសំយោជនៈ៥យ៉ាងនេះ ដែលតថាគតបានសំដែងហើយ ថាជាសំយោជនៈរបស់អ្នកណា ម្នាលមាលុង្ក្យបុត្រ ក្រែងពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោលប្រកួតប្រកាន់ ដោយសេចក្តីប្រកួតប្រកាន់ ដែលប្រៀបដោយកូនក្មេងតូចទេដឹង ម្នាលមាលុង្ក្យបុត្រ ដ្បិតកូនក្មេងតូច កំពុងដេកផ្ងារនៅឡើយ នឹងថាមានសក្កាយមិនទាន់បានទេ តើសក្កាយទិដ្ឋិ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់សក្កាយទិដ្ឋានុស័យ របស់កូនក្មេងនោះ គង់ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី
ID: 636826622157986059
ទៅកាន់ទំព័រ៖