ព្រះត្រៃបិដក ភាគ ២៣

កំពុង​ដេកផ្ងារ​នៅឡើយ​ ​នឹងថា​មានធម៌​ ​មិនទាន់​បានទេ​ ​តើ​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​នឹង​កើតឡើង​ ​ដល់​កូនក្មេង​នោះ​ ​ដូចម្តេច​បាន​ ​តែ​ត្រង់​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ ​របស់​កូនក្មេង​នោះ​ ​គង់​ដេក​នៅ​ខាងក្នុង​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​តាម​សេចក្តី​ពិត​ ​កូនក្មេង​តូច​ខ្ចី​ ​កំពុង​ដេកផ្ងារ​នៅឡើយ​ ​នឹងថា​មាន​សីល​ ​មិនទាន់​បានទេ​ ​តើ​សីល​ព្វ​ត្ត​បរា​មា​សៈ​ ​ក្នុង​សីល​ទាំងឡាយ​ ​នឹង​កើតឡើង​ ​ដល់​កូនក្មេង​នោះ​ ​ដូចម្តេច​បាន​ ​តែ​ត្រង់​សីល​ព្វ​ត្ត​បរា​មាសានុ​ស័យ​ ​របស់​កូនក្មេង​នោះ​ ​គង់​ដេក​នៅ​ខាងក្នុង​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កូនក្មេង​តូច​ខ្ចី​ ​កំពុង​ដេកផ្ងារ​នៅឡើយ​ ​នឹងថា​មាន​កាម​ ​មិនទាន់​បានទេ​ ​តើ​កាមច្ឆន្ទៈ​ ​ក្នុង​កាម​ទាំងឡាយ​ ​នឹង​កើតឡើង​ ​ដល់​កូនក្មេង​នោះ​ ​ដូចម្តេច​បាន​ ​តែ​ត្រង់​កាមរាគានុស័យ​ ​របស់​កូនក្មេង​នោះ​ ​គង់​ដេក​នៅ​ខាងក្នុង​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កូនក្មេង​តូច​ខ្ចី​ ​កំពុង​ដេកផ្ងារ​នៅឡើយ​ ​នឹងថា​មាន​សត្វ​ ​មិនទាន់​បានទេ​ ​តើ​ព្យាបាទ​ ​ទៅ​រក​សត្វ​ទាំងឡាយ​ ​នឹង​កើតឡើង​ ​ដល់​កូនក្មេង​នោះ​ ​ដូចម្តេច​បាន​ ​តែ​ត្រង់​ព្យា​បា​ទានុ​ស័យ​ ​របស់​កូនក្មេង​នោះ​ ​គង់​ដេក​នៅ​ខាងក្នុង​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​ក្រែង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​នឹង​ពោល​ប្រកួត​ប្រកាន់​ ​ដោយ​សេចក្តី​ប្រកួត​ប្រកាន់​ ​ដែល​ប្រៀប​ដោយ​កូនក្មេង​នេះឯង​ ​ទេ​ដឹង​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636826622488064938
ទៅកាន់ទំព័រ៖