ព្រះត្រៃបិដក ភាគ ២៣
យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដែលព្រះមានព្រះភាគ នឹងសំដែង នូវឱរម្ភាគិយសំយោជនៈ៥ហើយ ពួកភិក្ខុ បើបានស្តាប់ភាសិត របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុកបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរយកចិត្តទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[១៥៥] ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអានន្ទ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញព្រះអរិយៈ មិនឈ្លាសវៃក្នុងធម៌ របស់ព្រះអរិយៈ មិនបានសិក្សា ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានជួបប្រទះពួកសប្បុរស មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានសិក្សា ក្នុងធម៌របស់សប្បុរស ជាអ្នកមានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ សក្កាយទិដ្ឋិនោះ
ID: 636826622739609326
ទៅកាន់ទំព័រ៖