ព្រះត្រៃបិដក ភាគ ២៣
របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹងរលាស់ចោលបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មានវិចិកិច្ឆារួបរឹតចិត្ត ទាំងមិនបានដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវវិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិតបានឡើយ វិចិកិច្ឆានោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹងរលាស់ចេញបាន (នេះ) ជា ឱរម្ភាគិយសំយោជនៈ ១។ ជាអ្នកមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មានសីលព្វត្តបរាមាសៈរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវសីលព្វត្តបរាមាសៈ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ សីលព្វត្តបរាមាសៈនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានកាមរាគ គ្របសង្កត់ចិត្ត មានកាមរាគរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿងរលាស់ចេញ នូវកាមរាគ ដែលកើតឡើង តាមសេចក្តីពិតបានឡើយ កាមរាគនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹងរលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានព្យាបាទ គ្របសង្កត់ចិត្ត មានព្យាបាទរួបរឹតចិត្ត ទាំងមិន
ID: 636826622977602938
ទៅកាន់ទំព័រ៖