ព្រះត្រៃបិដក ភាគ ២៣

នឹង​ឆ្លងកាត់​ខ្សែទឹក​ ​ត្រង់​ទទឹង​ទន្លេ​គង្គា​នេះ​ដោយដៃ​ ​ហើយនឹង​បាន​ដល់ទៅ​ត្រើយនាយ​ ​ដោយ​សួស្តី​ដូច្នេះ​ ​បុរស​នោះ​ ​មិន​អាច​នឹង​ឆ្លងកាត់​ខ្សែទឹក​ ​ត្រង់​ទទឹង​ទន្លេ​គង្គា​នេះ​ដោយដៃ​ ​ទៅដល់​ត្រើយ​ខាងនាយ​ ​ដោយ​សួស្តី​បាន​ឡើយ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​សំដែងធម៌​ ​ដើម្បី​រំលត់​នូវ​សក្កា​យៈ​ ​ដល់​បុគ្គល​ណាមួយ​ ​ចិត្ត​របស់​បុគ្គល​នោះ​ ​មិន​ស្ទុះ​ទៅ​ ​មិន​ជ្រះថ្លា​ ​មិន​ឋិតនៅ​ស៊ប់​ ​មិន​ជឿជាក់​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ដែរ​។​ ​បណ្ឌិត​ត្រូវ​ឃើញ​ពួក​ជន​ទាំងនោះ​ ​ដូចជា​បុរស​ ​ដែល​មាន​កំឡាំង​ខ្សោយ​នោះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ទន្លេ​គង្គា​ ​មាន​ទឹក​ពេញ​ប្រៀប​ ​ស្មើ​មាត់ច្រាំង​ ​ល្មម​ក្អែក​ទំ​លើ​មាត់ច្រាំង​ ​ឱន​ផឹក​បាន​ ​កាលនោះ​ ​បុរស​មាន​កំឡាំង​ ​ដើរមក​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ឆ្លងកាត់​ខ្សែទឹក​ ​ត្រង់​ទទឹង​ទន្លេ​គង្គា​នេះ​ដោយដៃ​ ​ហើយនឹង​បាន​ដល់ត្រើយ​ខាងនាយ​ ​ដោយ​សួស្តី​ដូច្នេះ​ ​បុរស​នោះ​ ​អាច​នឹង​ឆ្លងកាត់​ខ្សែទឹក​ ​ត្រង់​ទទឹង​ទន្លេ​គង្គា​នេះ​ដោយដៃ​ ​ក៏​ដល់ទៅ​ត្រើយ​ខាងនាយ​ ​ដោយ​សួស្តី​បាន​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​កាល​តថាគត​ ​សំដែងធម៌​ ​ដើម្បី​រំលត់​នូវ​សក្កា​យៈ​ ​ដល់​បុគ្គល​ណាមួយ​ ​ចិត្ត​ ​(​របស់​បុគ្គល​នោះ​)​ ​ក៏​ស្ទុះ​ទៅ​ ​ជ្រះថ្លា​ ​ឋិតនៅ​ស៊ប់​ ​ជឿជាក់​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​ ​បណ្ឌិត​ត្រូវ​ឃើញ​ពួក​ជន​ទាំងនោះ​ ​ដូចជា​បុរស​ ​ដែល​មាន​កំឡាំង​នោះ​ឯង​។​
ថយ | ទំព័រទី ២៧០ | បន្ទាប់
ID: 636826624238495057
ទៅកាន់ទំព័រ៖