ព្រះត្រៃបិដក ភាគ ២៣

 [​១៥៨​]​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​កន្លង​បង់​នូវ​រូបសញ្ញា​ ​ព្រោះ​រំលត់​នូវ​បដិឃ​សញ្ញា​ ​ព្រោះ​មិន​យកចិត្ត​ទុកដាក់​ ​នូវ​នានត្ត​សញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ចូលកាន់​អាកាសានញ្ចាយតនៈ​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​។​ ​ភិក្ខុ​នោះ​ ​រមែង​ពិចារណា​ឃើញច្បាស់​ ​នូវ​ពួក​ធម៌​ ​គឺ​រូប​ ​វេទនា​ ​សញ្ញា​ ​សង្ខារ​ ​វិញ្ញាណ​ ​ក្នុង​ខណៈ​ដែល​ចូលកាន់​សមាបត្តិ​នោះ​ថា​ ​ជា​របស់​មិន​ទៀង​ ​ជា​ទុក្ខ​ ​ជា​រោគ​ ​ជា​បូស​ ​ជា​ព្រួញ​ ​ជា​សេចក្តី​មិន​សប្បាយ​ ​ជា​អាពាធ​ ​ជា​របស់​ដទៃ​ ​ជា​របស់​វិនាស​ ​ជា​របស់​សាបសូន្យ​ ​ជា​របស់​មិន​ស្តាប់​បង្គាប់​ចិត្ត​។​ ​ភិក្ខុ​នោះ​ ​រមែង​ដោះ​ចិត្ត​ ​ចាក​ធម៌​ទាំងនោះ​បាន​ ​លុះ​ភិក្ខុ​នោះ​ ​បាន​ដោះ​ចិត្ត​ ​ចាក​ធម៌​ទាំងនោះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ក្នុង​អមត​ធាតុ​ថា​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងពួង​ ​ការ​លះបង់​នូវ​ឧបក្កិលេស​ទាំងពួង​ ​ការ​អស់​ទៅ​នៃ​តណ្ហា​ ​សេចក្តី​នឿយណាយ​ ​សេចក្តី​រលត់​នៃ​តណ្ហា​ ​គឺ​ព្រះនិព្វាន​ណា​ ​ព្រះនិព្វាន​នុ៎ះ​ ​ជា​របស់​ល្អិត​ ​ព្រះនិព្វាន​នុ៎ះ​ ​ជា​របស់ប្រសើរ​ល្អ​។​ ​ភិក្ខុ​នោះ​ ​បាន​ឋិតនៅ​ក្នុង​វិបស្សនា​ ​ដែល​មាន​ព្រះ​ត្រៃលក្ខណ៍​ ​ជា​អារម្មណ៍​នោះ​ហើយ​ ​រមែង​ដល់​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​បើ​បែរជា​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636826625066172398
ទៅកាន់ទំព័រ៖