ព្រះត្រៃបិដក ភាគ ២៣
មិនបានដល់ នូវការអស់ទៅ នៃអាសវៈទេ ក៏គង់បានទៅកើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរ ចំពោះធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសំយោជនៈ៥ហើយ នឹងបរិនិព្វាន ក្នុងទីនោះ មិនត្រឡប់អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បីលះបង់ នូវឱរម្ភាគិយសំយោជនៈ៥។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវអាកាសានញ្ចាយតនៈ ដោយសព្វអន្លើហើយ ចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុត។ ភិក្ខុនោះ ពិចារណា នូវពួកធម៌ គឺ វេទនា។បេ។ ដើម្បីលះបង់នូវសំយោជនៈទាំងឡាយ។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវវិញ្ញាណញ្ចាយតនៈ ដោយសព្វអន្លើហើយ ទើបចូលកាន់អាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា អ្វីបន្តិចបន្តួច មិនមាន។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ នូវពួកធម៌ គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលកាន់សមាបត្តិនោះថា ជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ
ID: 636826625307496201
ទៅកាន់ទំព័រ៖