ព្រះត្រៃបិដក ភាគ ២៣

ភទ្ទា​លិ​សូត្រ​ ​ទី៥​


 [​១៦០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀត​ក្រុង​សាវត្ថី​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​តែង​ឆាន់​ភោជន​ ​ដែល​គួរ​បរិភោគ​តែមួយ​ពេល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ឆាន់​ភោជន​ ​ដែល​គួរ​បរិភោគ​តែមួយ​ពេល​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​ភាព​មិន​មាន​អាពាធ​ ​មិន​មានទុក្ខ​ ​ការ​ងើប​ ​ក្រោក​ដោយ​រហ័ស​ ​កំឡាំង​កាយ​ ​និង​ការ​នៅ​សប្បាយ​ ​ដោយ​ឥរិយាបថ​ទាំង៤​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​មកណេះ​ ​ចូរ​បរិភោគភោជន​ ​ដែល​គួរ​បរិភោគ​តែមួយ​ពេល​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​បរិភោគភោជន​ ​ដែល​គួរ​បរិភោគ​តែមួយ​ពេល​ហើយ​ ​មុខ​ជា​នឹង​បានដឹង​ច្បាស់​ ​នូវ​ភាព​មិន​មាន​អាពាធ​ ​មិន​មានទុក្ខ​ ​ការ​ងើប​ក្រោក​ ​ដោយ​រហ័ស​ ​កំឡាំង​កាយ​ ​និង​ការ​នៅ​សប្បាយ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636826626190836725
ទៅកាន់ទំព័រ៖