ព្រះត្រៃបិដក ភាគ ២៣
ក៏ទៅកើតឯឋានសុគតិ សួគ៌ ទេវលោក។ ភិក្ខុនោះ ឃើញសត្វទាំងឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ មានភាវៈទាបថោក និងឧត្តម មានវណ្ណៈល្អ និងវណ្ណៈអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាម័ញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។
[១៧] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រយ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកអាសវក្ខយញ្ញាណ លោកក៏ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឲ្យបានដល់នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់អាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តីរលត់អាសវៈ។ កាលដែលភិក្ខុនោះ ដឹងយ៉ាងនេះ ពិចារណាឃើញយ៉ាងនេះ ចិត្តក៏ផុតចាកកាមាសវៈផង ផុតចាកភវាសវៈ
ID: 636826016167475384
ទៅកាន់ទំព័រ៖