ព្រះត្រៃបិដក ភាគ ២៣

ជាហេតុ​ដែល​អ្នក​មិនបាន​ដឹង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​មិនបាន​ដឹង​ហេតុ​ថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី​ ​សូម្បី​ភិក្ខុ​ទាំងនោះ​ ​គង់​ដឹង​អាត្មាអញ​ថា​ ​ភទ្ទា​លិ​ភិក្ខុ​ ​មិនបាន​បំពេញ​សិក្ខា​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ដូច្នេះ​ឡើយ​ ​ម្នា​លភ​ទ្ទា​លិ​ ​នេះឯង​ជាហេតុ​ដែល​អ្នក​មិនបាន​ដឹង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​មិនបាន​ដឹង​ហេតុ​ថា​ ​ពួក​ភិក្ខុនី​មាន​ប្រមាណ​ច្រើន​រូប​ ​នៅចាំ​វស្សា​ក្នុង​ក្រុង​សាវត្ថី​ ​សូម្បី​ភិក្ខុនី​ទាំងនោះ​ ​គង់​ដឹង​អាត្មាអញ​ថា​ ​ភទ្ទា​លិ​ភិក្ខុ​ ​មិនបាន​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ដូច្នេះ​ឡើយ​ ​ម្នា​លភ​ទ្ទា​លិ​ ​នេះឯង​ ​ជាហេតុ​ ​ដែល​អ្នក​មិនបាន​ដឹង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​មិនបាន​ដឹង​ហេតុ​ថា​ ​ពួក​ឧបាសក​ ​មាន​ប្រមាណ​ច្រើន​នាក់​ ​ដែល​នៅ​អាស្រ័យ​ ​ក្នុង​ក្រុង​សាវត្ថី​ ​សូម្បី​ពួក​ឧបាសក​ទាំងនោះ​ ​ក៏​គង់​ដឹង​អាត្មាអញ​ថា​ ​ភទ្ទា​លិ​ភិក្ខុ​ ​មិនបាន​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ដូច្នេះ​ឡើយ​ ​នេះឯង​ជាហេតុ​ ​ដែល​អ្នក​មិនបាន​ដឹង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​មិនបាន​ដឹង​ហេតុ​ថា​ ​ពួក​ឧបាសិកា​ច្រើន​គ្នា​ ​ដែល​អាស្រ័យ​នៅ​ ​ក្នុង​ក្រុង​សាវត្ថី​ ​សូម្បី​ពួក​ឧបាសិកា​ទាំងនោះ​ ​ក៏​គង់​ដឹង​អាត្មាអញ​ថា​ ​ភទ្ទា​លិ​ភិក្ខុ​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636826627295739922
ទៅកាន់ទំព័រ៖