ព្រះត្រៃបិដក ភាគ ២៣

មិនបាន​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ដូច្នេះ​ឡើយ​ ​នេះឯង​ជាហេតុ​ ​ដែល​អ្នក​មិនបាន​ដឹង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​មិនបាន​ដឹង​ហេតុ​ថា​ ​ពួក​សមណព្រាហ្មណ៍​ ​ជា​តិរ្ថិយ​ផ្សេង​ៗ​ ​មាន​ប្រមាណ​ច្រើន​រូប​ ​ដែល​នៅចាំ​វស្សា​ ​ក្នុង​ក្រុង​សាវត្ថី​ ​សូម្បី​ពួក​អ្នក​ទាំងនោះ​ ​ក៏​គង់​ដឹង​អាត្មាអញ​ថា​ ​ភទ្ទា​លិ​ភិក្ខុ​ ​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ជា​ព្រះ​ថេរ​មួយ​អង្គ​ ​មិនបាន​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ដូច្នេះ​ឡើយ​ ​នេះឯង​ជាហេតុ​ ​ដែល​អ្នក​មិនបាន​ដឹង​។​ ​ព្រះ​ភទ្ទា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​គ្រប​សង្កត់​នូវ​ខ្ញុំ​ព្រះអង្គ​ ​ដែល​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ព្រោះ​កាលដែល​ព្រះមានព្រះភាគ​ ​កំពុង​បញ្ញត្ត​សិក្ខាបទ​ ​កំពុង​ឲ្យ​ភិក្ខុសង្ឃ​ ​សមាទាន​សិក្ខា​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ក្រាបទូល​នូវ​សេចក្តី​មិន​អាច​ធ្វើតាម​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អត់ទោស​ ​ចំពោះ​កំហុស​តាម​ទោស​ ​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បី​សង្រួម​តទៅ​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636826627550034467
ទៅកាន់ទំព័រ៖