ព្រះត្រៃបិដក ភាគ ២៣

ព្រះ​ភទ្ទា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​មិន​គួរ​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​ម្នា​លភ​ទ្ទា​លិ​ ​ក្នុង​សម័យ​នោះ​ ​អ្នក​បាន​ជា​ឧភតោភាគ​វិមុត្ត​បុគ្គល​ ​ឬ​បាន​ជា​បញ្ញា​វិមុត្ត​បុគ្គល​ ​ជា​កាយ​សក្ខី​បុគ្គល​ ​ជា​ទិដ្ឋិ​ប្ប​ត្ត​បុគ្គល​ ​ជា​សទ្ធា​វិមុត្ត​បុគ្គល​ ​ជា​ធម្មា​នុ​សារី​បុគ្គល​ ​ជា​សទ្ធា​នុ​សារី​បុគ្គល​ដែរ​ឬ​។​ ​ព្រះ​ភទ្ទា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដំណើរ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​ចុះ​មានតែ​ក្នុង​សម័យ​នោះ​ ​អ្នកជា​បុគ្គល​សោះសូន្យ​ ​ជា​មនុស្ស​ទទេ​ ​មាន​កំហុស​ទេ​ឬ​។​ ​ព្រះ​ភទ្ទា​លិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនោះ​មែនហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទោស​គ្រប​សង្កត់​នូវ​ខ្ញុំ​ព្រះអង្គ​ ​ដែល​ជា​មនុស្ស​ពាល​ ​ជា​មនុស្ស​ល្ងង់​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ព្រោះ​កាលដែល​ព្រះមានព្រះភាគ​ ​កំពុង​បញ្ញត្ត​សិក្ខាបទ​ ​កំពុង​ឲ្យ​ភិក្ខុសង្ឃ​សមាទាន​សិក្ខា​ ​ខ្ញុំ​ព្រះអង្គ​ក៏​ក្រាបទូល​ ​នូវ​សេចក្តី​មិន​អាច​នឹង​ធ្វើតាម​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​អត់ទោស​ចំពោះ​កំហុស​ ​តាម​កំហុស​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បីនឹង​សង្រួម​តទៅទៀត​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636826628207662081
ទៅកាន់ទំព័រ៖