ព្រះត្រៃបិដក ភាគ ២៣

ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទីវាល​ ​គំនរ​ ​ចំបើង​ ​កាលបើ​ភិក្ខុ​នោះ​ ​ចេញទៅ​នៅ​ដូច្នោះ​ហើយ​ ​ព្រះ​សាស្តា​ ​ក៏​តិះដៀល​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកចេះដឹង​ ​បាន​គយគន់​ហើយ​ ​ក៏​តិះដៀល​ ​ទេវតា​ទាំងឡាយ​ក៏​តិះដៀល​ ​ទាំង​ខ្លួនឯង​ ​ក៏​តិះដៀល​ខ្លួនឯង​ ​បុគ្គល​នោះ​ ​កាលបើ​ព្រះ​សាស្តា​តិះដៀល​ ​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកចេះដឹង​ ​បាន​គយគន់​ហើយ​ ​ក៏​តិះដៀល​ ​ពួក​ទេវតា​ ​ក៏​តិះដៀល​ហើយ​ ​ទាំង​ខ្លួនឯង​ ​ក៏​តិះដៀល​ខ្លួនឯង​ហើយ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ប្រសើរ​ ​អាច​កំចាត់​បង់​នូវ​កិលេស​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​ ​មិនបាន​ឡើយ​ ​ដំណើរ​នុ៎ះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​មិនបាន​បំពេញ​សិក្ខា​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​នុ៎ះឯង​ ​ដោយពិត​។​ ​
 [​១៦៧​]​ ​ម្នា​លភ​ទ្ទា​លិ​ ​មួយទៀត​ ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​បាន​បំពេញ​សិក្ខា​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​គប់​រក​នូវ​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636826628852428959
ទៅកាន់ទំព័រ៖