ព្រះត្រៃបិដក ភាគ ២៣

ទីវាល​ ​គំនរ​ ​ចំបើង​ ​គួរតែ​អាត្មាអញ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ប្រសើរ​ ​អាច​កំចាត់​បង់​នូវ​កិលេស​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​។​ ​ភិក្ខុ​នោះ​ ​ក៏​គប់​រក​សេនាសនៈ​ស្ងាត់​ ​គឺ​ព្រៃ​ ​ម្លប់ឈើ​ ​ភ្នំ​ ​ជ្រោះ​ភ្នំ​ ​គុហា​ក្នុង​ភ្នំ​ ​ព្រៃស្មសាន​ ​ព្រៃធំ​ ​ទីវាល​ ​គំនរចំបើង​ ​កាលបើ​ភិក្ខុ​នោះ​ ​ចេញទៅ​នៅ​ដូច្នោះ​ហើយ​ ​ព្រះ​សាស្តា​ ​ក៏​មិន​តិះដៀល​ ​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកចេះដឹង​ ​បាន​គយគន់​ហើយ​ ​ក៏​មិន​តិះដៀល​ ​ពួក​ទេវតា​ ​ក៏​មិន​តិះដៀល​ ​ទាំង​ខ្លួនឯង​ ​ក៏​មិន​តិះដៀល​ខ្លួនឯង​ ​បុគ្គល​នោះ​ ​កាលបើ​ព្រះ​សាស្តា​ ​មិន​តិះដៀល​ ​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកចេះដឹង​ ​បាន​គយគន់​ហើយ​ ​ក៏​មិន​តិះដៀល​ ​ពួក​ទេវតា​ ​ក៏​មិន​តិះដៀល​ ​ទាំង​ខ្លួនឯង​ ​ក៏​មិន​តិះដៀល​ខ្លួនឯង​ហើយ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​ ​គឺ​ញាណទស្សនៈ​ដ៏​ប្រសើរ​ ​អាច​កំចាត់​បង់​នូវ​កិលេស​ ​ដ៏​ក្រៃលែង​ជាង​មនុស្សធម៌​បាន​។​ ​ភិក្ខុ​នោះ​ ​រមែង​ស្ងប់ស្ងាត់​ ​ចាក​កាម​ ​ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​វិវេក​ ​ដំណើរ​នុ៎ះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​បាន​បំពេញ​សិក្ខា​ក្នុង​សាសនា​ ​របស់​ព្រះ​សាស្តា​ ​យ៉ាងនោះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​មួយទៀត​ ​ភិក្ខុ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636826629096772935
ទៅកាន់ទំព័រ៖