ព្រះត្រៃបិដក ភាគ ២៣

ព្រោះ​បាន​រម្ងាប់​នូវ​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ក្នុង​សន្តាន​ ​មាន​ភាព​នៃ​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​មិន​មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ប៉ុណ្ណោះ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​ជា​អ្នក​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​យ៉ាងនោះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​ជា​អ្នក​បំពេញ​នូវ​សិក្ខា​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​យ៉ាងនោះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​លះបង់​សេចក្តី​សុខ​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​ជា​អ្នក​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​យ៉ាងនោះ​ឯង​។​
 [​១៦៨​]​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ផូរផង់​ ​ឥតមាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636826629364408243
ទៅកាន់ទំព័រ៖