ព្រះត្រៃបិដក ភាគ ២៣

ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិនបាន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​បង្អោន​ចិត្ត​ទៅ​រក​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​ ​ភិក្ខុ​នោះ​ ​រមែង​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​ ​ក្នុង​ភព​មុន​ជាច្រើន​ជាតិ​ ​គឺ​រលឹក​ឃើញ​មួយជាតិ​។​បេ​។​ ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​ភព​មុន​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​ជា​អ្នក​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​យ៉ាងនោះ​ឯង​។​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​ឥតមាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិនបាន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​បង្អោន​ចិត្ត​ទៅ​រក​ចុតូ​ប​បាត​ញ្ញាណ​ ​របស់​សត្វ​ទាំងឡាយ​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ថោកទាប​ ​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​មាន​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​របស់​ខ្លួន​ថា​ ​ឱ​ហ្ន៎​ ​
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 636826629654574839
ទៅកាន់ទំព័រ៖