ព្រះត្រៃបិដក ភាគ ២៣
ផង ផុតចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតប្រាកដថា អាត្មាអញផុតស្រឡះចាកអាសវៈហើយ ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ច តទៅទៀត មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលតថាគតហៅថា អ្នកមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលដែលមិនដុតកំដៅខ្លួនឯង មិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ កន្ទរកសូត្រ ទី១។
ID: 636826016421839933
ទៅកាន់ទំព័រ៖