ព្រះត្រៃបិដក ភាគ ២៣

សត្វ​ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​។​បេ​។​ ​ហើយ​កើត​ក្នុង​កំណើត​អសុរកាយ​ ​នរក​។​បេ​។​ ​ចំណែកខាង​សត្វ​ទាំងឡាយ​នេះ​ ​ប្រកបដោយ​កាយសុចរិត​។​បេ​។​ ​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ភិក្ខុ​ដែល​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​បេ​។​ ​រមែង​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​របស់​ខ្លួន​ ​ដូច្នេះ​ឯង​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​ជា​អ្នក​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​យ៉ាងនោះ​ឯង​។​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​ឥតមាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិនបាន​ញាប់ញ័រ​ទៅតាម​អារម្មណ៍​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​បង្អោន​ចិត្ត​ទៅ​រក​អា​សវ​ក្ខ​យញ្ញា​ណ​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ទុក្ខ​ ​។​បេ​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ដើម្បី​រំលត់​នូវ​ទុក្ខ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​អាសវៈ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់​នៃ​អាសវៈ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ដើម្បី​រលត់​នៃ​អាសវៈ​។​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636826629936270951
ទៅកាន់ទំព័រ៖