ព្រះត្រៃបិដក ភាគ ២៣

កាល​ភិក្ខុ​នោះ​ ​ដឹង​យ៉ាងនេះ​ ​ឃើញ​យ៉ាងនេះ​ហើយ​ ​ចិត្ត​ក៏​រួច​ស្រឡះ​ចាក​កាមាសវៈ​ផង​ ​ចិត្ត​ក៏​រួចចាក​ទិដ្ឋាសវៈ​ផង​ ​ចិត្ត​ក៏​រួចចាក​ភវាសវៈ​ផង​ ​ចិត្ត​ក៏​រួច​ស្រឡះ​ចាក​អវិជ្ជា​សវៈ​ផង​ ​កាលបើ​ចិត្ត​រួច​ស្រឡះ​ ​ប្រាជ្ញា​ក៏​កើតមានឡើង​ថា​ ​(​ចិត្ត​របស់​អាត្មាអញ​)​ ​រួច​ស្រឡះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​បាន​នៅ​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ ​មិន​មាន​ឡើយ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ម្នា​លភ​ទ្ទា​លិ​ ​ព្រោះហេតុតែ​ភិក្ខុ​នោះ​ ​ជា​អ្នក​បំពេញ​សិក្ខា​ ​ក្នុង​សាសនា​របស់​ព្រះ​សាស្តា​ ​យ៉ាងនោះ​ឯង​។​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​ភទ្ទា​លិ​មាន​អាយុ​ ​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ហ្ន៎​ ​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​ភិក្ខុ​ ​ធ្វើការ​សង្កត់សង្កិន​នូវ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​ភិក្ខុ​មិន​ធ្វើការ​សង្កត់សង្កិន​ ​នូវ​ភិក្ខុ​ពួក​ខ្លះ​ ​ក្នុង​សាសនា​នេះ​។​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636826630226807569
ទៅកាន់ទំព័រ៖