ព្រះត្រៃបិដក ភាគ ២៣

 [​១៦៩​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ពួក​ខ្លះ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រូវ​អាប​ត្តិ​រឿយ​ៗ​ ​ជា​អ្នក​ច្រើន​ដោយ​អាបត្តិ​ ​កាល​ពួក​ភិក្ខុ​ស្តីប្រដៅ​ ​ភិក្ខុ​នោះ​ ​ក៏​ពោល​បន្លែបន្លប់​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​តែង​បោះពាក្យ​ទៅ​ខាងក្រៅ​ ​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​សេចក្តី​អាក់អន់​ចិត្ត​ឲ្យ​ប្រាកដ​ឡើង​ ​មិន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មិន​សម្លបរោម​ ​មិន​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​អាបត្តិ​ ​សង្ឃ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយហេតុ​ណា​ ​មិនបាន​ប្រាប់​ហេតុ​នោះ​ថា​ ​ខ្ញុំ​ធ្វើ​ដូច្នេះ​ឡើយ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ពួក​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​ក្នុង​ហេតុ​ដែល​ប្រដៅ​ក្រ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ត្រូវ​អាប​ត្តិ​រឿយ​ៗ​ ​ច្រើន​ដោយ​អាបត្តិ​ ​ភិក្ខុ​នោះ​ ​កាល​ពួក​ភិក្ខុ​ផងគ្នា​ស្តីប្រដៅ​ ​ភិក្ខុ​នោះ​ ​ក៏​ពោល​បន្លែបន្លប់​ពាក្យ​ដទៃ​ដោយ​ពាក្យ​ដទៃ​ ​តែង​បោះពាក្យ​ទៅ​ខាងក្រៅ​ ​ធ្វើ​នូវ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​នឹង​សេចក្តី​អាក់អន់​ចិត្ត​ ​មិន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​មិន​សម្លបរោម​ ​មិន​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រើខ្លួន​ចេញ​ចាក​អាបត្តិ​ ​សង្ឃ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយហេតុ​ណា​ ​មិន​ប្រាប់​ហេតុ​នោះ​ថា​ ​ខ្ញុំ​ធ្វើ​ដូច្នេះ​ឡើយ​ ​បពិត្រ​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636826630532935079
ទៅកាន់ទំព័រ៖