ព្រះត្រៃបិដក ភាគ ២៣
សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកដ៏មានអាយុទាំងឡាយ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលបានរម្ងាប់ដោយឆាប់រហ័ស យ៉ាងនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណានូវអធិករណ៍ របស់ភិក្ខុនោះ តាមទំនង ដែលបានរម្ងាប់ដោយឆាប់រហ័សយ៉ាងនេះឯង។
[១៧០] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិកាលម្តងៗ ជាអ្នកមិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ បោះពាក្យទៅខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្ត ដោយប្រពៃ មិនសម្លបរោម មិនប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែលប្រដៅក្រនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ ជាអ្នកមិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោលបន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ បោះពាក្យទៅខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង
ID: 636826631131169296
ទៅកាន់ទំព័រ៖