ព្រះត្រៃបិដក ភាគ ២៣
មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ ប្រព្រឹត្តវត្ត ដោយប្រពៃ សម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារើខ្លួនចេញចាកអាបត្តិបាន សង្ឃមានសេចក្តីពេញចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកមានអាយុទាំងឡាយ សូមលោកពិចារណាអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលគប្បីរម្ងាប់ ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍ របស់ភិក្ខុនោះ តាមទំនងដែលបានរម្ងាប់ ដោយឆាប់រហ័ស យ៉ាងនេះឯង។
[១៧១] ម្នាលភទ្ទាលិ ភិក្ខុពួកមួយ ក្នុងសាសនានេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍)។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ តែងមានសេចក្តីត្រិះរិះ ចំពោះហេតុនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) ប្រសិនបើយើងទាំងឡាយ ធ្វើនូវការសង្កត់សង្កិនភិក្ខុនេះ សទ្ធាស្តួចស្តើង និងសេចក្តីស្រឡាញ់ស្តួចស្តើងណា ដែលមាននៅ ភិក្ខុនេះ នឹងមិនសាបសូន្យ ចាកសទ្ធា និងសេចក្តីស្រឡាញ់ស្តួចស្តើងនោះឡើយ។ ម្នាលភទ្ទាលិ បុរសមានចក្ខុតែមួយ ពួក
ID: 636826631668300018
ទៅកាន់ទំព័រ៖