ព្រះត្រៃបិដក ភាគ ២៣

ម្នា​លភ​ទ្ទា​លិ​ ​សង្ឃ​មិនទាន់​មាន​ច្រើន​ត្រឹមណា​ ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ក៏​មិនទាន់​មាន​ប្រាកដ​ ​ចំពោះ​សង្ឃ​ ​ត្រឹមណោះ​ដែរ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​លុះតែ​សង្ឃ​មាន​ច្រើន​ ​ក្នុង​កាលណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ ​ដែល​ជាទី​តាំង​ឡើង​ ​នៃ​អាសវៈ​ ​ក៏​មាន​ប្រាកដ​ ​ចំពោះ​សង្ឃ​ ​ក្នុង​កាលណោះ​ ​ព្រះ​សាស្តា​ ​ទ្រង់​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ដើម្បី​ការពារ​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​ឡើង​ ​នៃ​អាសវៈ​នោះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​សង្ឃ​មិនទាន់​ដល់​នូវ​លោក​ដ៏​ប្រសើរ​.​.​.​ ​មិនទាន់​ដល់​នូវ​យស​ដ៏​ប្រសើរ​.​.​.​ ​មិនទាន់​ដល់​នូវ​ភាពជា​ពហុស្សូត​.​.​.​ ​មិនទាន់​ដល់​នូវ​ភាពជា​អ្នក​ស្គាល់​នូវ​រាត្រី​ ​(​ច្រើន​)​ ​ត្រឹមណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ ​ដែល​ជាទី​តាំង​ឡើង​ ​នៃ​អាសវៈ​ ​ក៏​មិនទាន់​មាន​ប្រាកដ​ ​ចំពោះ​សង្ឃ​ ​ក្នុង​សាសនា​នេះ​ ​ត្រឹមណោះ​ដែរ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​លុះតែ​សង្ឃ​ ​ដល់​នូវ​ភាពជា​អ្នក​ស្គាល់​រាត្រី​ ​(​ច្រើន​)​ ​ក្នុង​កាលណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ ​ដែល​ជាទី​តាំង​ឡើង​ ​នៃ​អាសវៈ​ ​ក៏​មាន​ប្រាកដ​ ​ចំពោះ​សង្ឃ​ ​ក្នុង​សាសនា​នេះ​ ​ក្នុង​កាលនោះ​ ​ទើប​ព្រះ​សាស្តា​ ​បញ្ញត្ត​សិក្ខាបទ​ ​ដល់​ពួក​សាវ័ក​ ​ដើម្បីនឹង​ការពារ​ ​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​នោះ​ឯង​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636826632515858495
ទៅកាន់ទំព័រ៖