ព្រះត្រៃបិដក ភាគ ២៣
[១៧៤] ព្រះមានព្រះភាគ បានត្រាស់សេចក្តីនុ៎ះថា ម្នាលភទ្ទាលិ បុរសអ្នកបង្ហាត់សេះ ដែលឈ្លាសវៃ បានសេះអាជានេយ្យល្អមកហើយ រមែងធ្វើនូវការបង្ហាត់ ដោយបង្ហៀរជាដម្បូង។ សេះនោះ កាលបើសារថី ធ្វើនូវការបង្ហាត់ ចំពោះបង្ហៀរហើយ ពុតត្បុត កិកកុក កៀចបន្តិចបន្តួច គង់មាននៅមិនខាន ដូចជាសេះ ដែលគេមិនបានធ្វើនូវការបង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏បានរាបទាប ក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យល្អ ដែលគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏បានរាបទាប ក្នុងទីនោះ អ្នកបង្ហាត់សេះ រមែងធ្វើនូវការបង្ហាត់សេះនោះ តទៅទៀត ដោយការដាក់នឹម។ សេះនោះ កាលដែលសារថី ធ្វើនូវការបង្ហាត់ដាក់នឹមហើយ ពុតត្បុត កិកកុក កៀចបន្តិចបន្តួច គង់នៅមានមិនខាន ដូចជាសេះ ដែលគេមិនបានធ្វើនូវការបង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ
ID: 636826633059799607
ទៅកាន់ទំព័រ៖