ព្រះត្រៃបិដក ភាគ ២៣

បាន​បង្ហាត់​ដោយលំដាប់​ ​ក៏​រាបទាប​ក្នុង​ទីនោះ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​កាលណា​សេះ​អាជានេយ្យ​ល្អ​ ​គេ​បាន​បង្ហា​ត់​រឿយ​ៗ​ ​បាន​បង្ហាត់​ដោយលំដាប់​ ​រមែង​បាន​រាបទាប​ ​ក្នុង​ទីនោះ​ ​ទើប​អ្នកបង្ហាត់​សេះ​ ​ធ្វើ​នូវ​ការ​បង្ហាត់​សេះ​នោះ​ ​តទៅទៀត​ ​ក្នុង​ទី​ដែល​លើក​ ​ឬ​ដាក់​ ​(​នូវ​ជើង​)​ ​ក្នុង​មណ្ឌល​ ​ក្នុង​ទី​ដែល​កកាយ​ផែនដី​ ​ដោយ​ចុង​ក្រចក​ ​ក្នុង​សំទុះ​ដ៏​រហ័ស​ ​ក្នុង​កាលដែល​ត្រូវការ​កញ្រ្ជៀវ​ ​ក្នុង​ព្រះរាជ​គុណ​(​១​)​ ​ក្នុង​ព្រះរាជ​វង្ស​ ​ក្នុង​សំទុះ​ដ៏​ប្រសើរ​ ​ក្នុង​ភាវៈ​ ​នៃ​សេះ​ដ៏​ប្រសើរ​ ​ក្នុង​កាលដែល​មាន​វាចា​ដ៏​ពីរោះ​។​ ​សេះ​នោះ​ ​កាលបើ​សារថី​ធ្វើ​នូវ​ការ​បង្ហាត់​ ​ក្នុង​សំទុះ​ដ៏​ប្រសើរ​ ​ក្នុង​ភាវៈ​នៃ​សេះ​ដ៏​ប្រសើរ​ ​ក្នុង​កាលដែល​មាន​វាចា​ពីរោះ​ហើយ​ ​ពុតត្បុត​កិកកុក​ ​កៀច​បន្តិចបន្តួច​ ​គង់នៅ​មាន​មិនខាន​ ​ដូច​សេះ​ដែលគេ​មិនបាន​ធ្វើ​នូវ​ការ​បង្ហាត់​ដែរ​។​ ​សេះ​នោះ​ ​លុះតែ​គេ​បាន​បង្ហា​ត់​រឿយ​ៗ​ ​បង្ហាត់​ដោយលំដាប់​ ​ក៏​រាបទាប​ក្នុង​ទីនោះ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​កាលណា​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​ដែល​សារថី​បង្ហា​ត់​រឿយ​ៗ​ ​
​(​១​)​ ​គុណ​ដែល​ព្រះរាជា​គួរ​ជ្រាប​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣០២ | បន្ទាប់
ID: 636826633402969235
ទៅកាន់ទំព័រ៖