ព្រះត្រៃបិដក ភាគ ២៣
បង្ហាត់ដោយលំដាប់ ក៏រាបទាប ក្នុងទីនោះហើយ ទើបសារថីជាអ្នកបង្ហាត់សេះ បំប៉នសេះនោះ ឲ្យមានសម្បុរល្អ និងកំឡាំងច្រើនតទៅទៀត។ ម្នាលភទ្ទាលិ សេះអាជានេយ្យល្អ ប្រកបដោយអង្គ១០
(១) នេះឯង ជាសេះគួរសមដល់ស្តេច ជាសេះគួរស្តេចប្រើប្រាស់ ដល់នូវការរាប់ថាជាអង្គរបស់ស្តេចបាន សេចក្តីទាំងនេះ មានឧបមាយ៉ាងណា ម្នាលភទ្ទាលិ មានឧបមេយ្យដូចភិក្ខុ ដែលប្រកបដោយធម៌១០ប្រការ ឈ្មោះថា ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ជាអ្នកគួរទទួលអាគន្តុកទាន ជាអ្នកគួរទទួលទក្ខិណាទាន ជាអ្នកគួរ ដល់អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក អង្គ១០ប្រការនោះ តើអ្វីខ្លះ ម្នាលភទ្ទាលិ ភិក្ខុក្នុងសាសនានេះ ប្រកបដោយអសេខសម្មាទិដ្ឋិ១
(១) សេះអាជានេយ្យ ប្រកបដោយអង្គ១០នោះគឺ អនុក្កមេ ក្នុងកាលលើកដាក់នូវជើងព្រមគ្នាល្អ១ មណ្ឌលេ ក្នុងកាលដែលម្ចាស់ជិះវិលវង់បត់ចុះបត់ឡើងបាន១ ខុរកាសេ ក្នុងកាលជាទីកកាយផែនដីដាក់គេដោយចុងក្រចក១ ធាវេ ក្នុងកាលដែលត្រូវលុន ឬផាយលឿនឆាប់ទាន់ចិត្ត១ រវត្ថេ ក្នុងកាលដែលត្រូវការកញ្ជ្រៀវ១ រាជគុណេ ក្នុងកាលដែលស្តេចគួរដឹងគុណបំណាច់១ រាជវំសេ ក្នុងវង្សនៃសេះជាស្តេច១ ឧត្តមេ ជវេ ក្នុងកាលដែលបោលមានសំទុះដ៏ល្អ១ ឧត្តមេ ហយេ ក្នុងភាពនៃសេះដ៏ល្អ១ ឧត្តមេ សាខល្យេ ក្នុងកាលដែលម្ចាស់ប្រើដោយពាក្យសំដីដ៏ល្អ ក៏ស្តាប់ពាក្យម្ចាស់បាន១។
ID: 636826633792391509
ទៅកាន់ទំព័រ៖