ព្រះត្រៃបិដក ភាគ ២៣
កាលដែលព្រះឧទាយីមានអាយុ នៅក្នុងទីស្ងាត់ កំពុងតែសម្ងំក្នុងផលសមាបត្តិ ក៏មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើងយ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់ប្រកបនូវធម៌ ជាកុសលច្រើនយ៉ាង។ គ្រានោះឯង ព្រះឧទាយីមានអាយុ ចេញអំពីផលសមាបត្តិ ក្នុងវេលាថ្ងៃរសៀលហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។
[១៧៦] លុះព្រះឧទាយីមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ កំពុងតែសម្ងំ ក្នុងផលសមាបត្តិ ក្នុងទីឯណោះ ក៏មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើងយ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង
ID: 636826634716854385
ទៅកាន់ទំព័រ៖