ព្រះត្រៃបិដក ភាគ ២៣
ព្រះអង្គនោះ នៅបរិភោគក្នុងវេលាល្ងាចផង ក្នុងវេលាព្រឹកផង បពិត្រព្រះអង្គដ៏ចំរើន មានសម័យមួយ ដែលព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ លះបង់នូវការបរិភោគ ក្នុងវេលាយប់ ដែលជាវេលាវិកាលនុ៎ះចេញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីរាយមាយចិត្ត និងសេចក្តីទោមនស្ស ដោយគិតថា បណ្តាភត្តទាំងពីរនេះ ភត្តណាឧត្តមវិសេស ដែលគេបានចាត់ចែង បម្រុងយើងទាំងឡាយ ព្រះមានព្រះភាគ បានត្រាស់នូវការលះបង់ នូវភត្តនោះ ដល់យើងទាំងឡាយផង ព្រះសុគត បានត្រាស់ នូវការលះចោល នូវភត្តនោះ ដល់យើងទាំងឡាយផង។ បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ មានបុរសម្នាក់ បាននូវគ្រឿងសំឡ ក្នុងវេលាថ្ងៃ ហើយនិយាយនឹងប្រពន្ធ យ៉ាងនេះថា ហីនាង ចូរទុកនូវគ្រឿងសំឡនេះសិនចុះ ចាំដល់វេលាល្ងាច យើងនឹងបរិភោគទាំងអស់គ្នា ជាមួយគ្នាតែម្តង បពិត្រព្រះអង្គដ៏ចំរើន ខាទនីយភោជនីយាហារណាមួយ ដែលគួរចាត់ចែងទុក ខាទនីយភោជនីយាហារ ដែលគួរចាត់ចែងនោះ មានពោរពាស តែក្នុងវេលាយប់ ដល់វេលាថ្ងៃ មានតិច បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គទាំងឡាយនោះ
ID: 636826635203452217
ទៅកាន់ទំព័រ៖