ព្រះត្រៃបិដក ភាគ ២៣

ម្នាល​ភិក្ខុ​ ​លោក​វះ​ផ្ទៃ​របស់​លោក​ ​ដោយ​កាំបិត​ដ៏​មុត​សម្រាប់​វះ​គោ​ ​ប្រសើរ​ជាង​លោក​ត្រាច់​ទៅ​ក្នុង​វេលា​រាត្រី​ ​ងងឹតសូន្យសុង​ ​ព្រោះហេតុតែ​ផ្ទៃ​ ​មិន​ប្រសើរ​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ខ្ញុំ​ព្រះអង្គ​នោះ​ ​រលឹក​ឃើញ​ដំណើរ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​ព្រះមានព្រះភាគ​របស់​យើង​ ​ទ្រង់​កំចាត់​បង់​នូវ​ធម៌​ ​ជា​ទុក្ខ​ច្រើនយ៉ាង​ ​ឱ​ហ្ន៎​ ​ព្រះមានព្រះភាគ​របស់​យើង​ ​ទ្រង់​ប្រកប​នូវ​ធម៌​ ​ជា​សុខ​ច្រើនយ៉ាង​ ​ឱ​ហ្ន៎​ ​ព្រះមានព្រះភាគ​របស់​យើង​ ​ទ្រង់​កំចាត់​បង់​នូវ​ធម៌​ ​ជាអកុសល​ច្រើនយ៉ាង​ ​ឱ​ហ្ន៎​ ​ព្រះមានព្រះភាគ​របស់​យើង​ ​ទ្រង់​ប្រកប​នូវ​ពួក​ធម៌​ ​ជាកុសល​ច្រើនយ៉ាង​។​
 [​១៧៧​]​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧទា​យី​ ​ដូចយ៉ាង​មោឃបុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាល​តថាគត​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​នូវ​អំពើ​នេះ​ចេញ​ ​ពួក​មោឃបុរស​ទាំងនោះ​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​ចុះ​សមណៈ​នេះ​ ​សព្វបើ​ហេតុ​រប៉ិចរប៉ី​បន្តិចបន្តួច​ ​ក៏​ប្រឹ​ត​អ្វី​ដល់ម្ល៉េះ​ ​ពួក​មោឃបុរស​ទាំងនោះ​ ​ក៏​មិន​លះបង់​អំពើនោះ​ចេញ​ទេ​ ​ថែមទាំង​ធ្វើ​សេចក្តី​អាក់អន់​ ​ឲ្យ​កើតឡើង​ចំពោះ​តថាគត​ ​ម្នាល​ឧទា​យី​ ​ចំណែក​ពួក​ភិក្ខុ​ ​ដែល​ជា​សិក្ខាកាម​ ​(​តែង​ធ្វើ​សេចក្តី​អាក់អន់​ ​នឹង​ពួក​មោឃបុរស​នោះ​)​ ​កិច្ច​ដែល​ត្រូវ​លះបង់​បន្តិចបន្តួច​ ​របស់​ពួក​មោឃបុរស​នោះ​ ​ទុក​ដូច
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636826635761944161
ទៅកាន់ទំព័រ៖