ព្រះត្រៃបិដក ភាគ ២៣

ក៏​ត្រឡប់​និយាយ​យ៉ាងនេះ​ថា​ ​ចុះ​សមណៈ​នេះ​ ​សព្វបើ​ហេតុ​រប៉ិចរប៉ី​ ​បន្តិចបន្តួច​ ​ក៏​ប្រឹ​ត​អ្វី​ដល់ម្ល៉េះ​ ​ពួក​មោឃបុរស​នោះ​ ​ក៏​មិន​លះបង់​នូវ​អំពើនោះ​ចោល​ឡើយ​ ​ថែមទាំង​ធ្វើ​សេចក្តី​អាក់អន់​ ​ឲ្យ​កើតឡើង​ដល់​តថាគត​ ​ម្នាល​ឧទា​យី​ ​ចំណែក​ពួក​ភិក្ខុ​ ​ដែល​ជា​សិក្ខាកាម​ ​(​ក៏​ធ្វើ​សេចក្តី​អាក់អន់​ចិត្ត​ ​ចំពោះ​មោឃបុរស​ទាំងនោះ​)​ ​កិច្ច​ដែល​ត្រូវ​លះបង់​បន្តិចបន្តួច​ ​របស់​ពួក​មោឃបុរស​ទាំងនោះ​ ​ទុកដូចជា​ចំណង​មាន​កំឡាំង​ ​ចំណង​មាំ​ ​ចំណង​ជាប់​ ​ចំណង​មិន​ពុក​ផុយ​ ​ឬ​ទុកដូចជា​កំណាត់ឈើ​ធំ​។​
 [​១៧៨​]​ ​ម្នាល​ឧទា​យី​ ​មួយទៀត​ ​ពួក​កុលបុត្រ​ ​ក្នុង​សាសនា​នេះ​ ​កាល​តថាគត​ប្រាប់​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​អំពើ​នេះ​ចេញ​ ​ពួក​កុលបុត្រ​នោះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ឲ្យ​យើង​ទាំងឡាយ​ ​លះបង់​អំពើ​ណា​ ​ព្រះ​សុគត​ ​ត្រាស់​ឲ្យ​យើង​លះបង់​ចោល​អំពើ​ណា​ ​ថ្វីបើ​អំពើ​នេះ​ ​ជាហេតុ​រប៉ិចរប៉ី​ ​បន្តិចបន្តួច​ ​យើង​ទាំងឡាយ​ ​ត្រូវតែ​លះបង់​ចោលចេញ​ ​ពួក​កុលបុត្រ​ទាំងនោះ​ ​ក៏​លះបង់​នូវ​អំពើនោះ​ចេញ​ ​ទាំង​មិន​ធ្វើឲ្យ​ទាស់​អធ្យាស្រ័យ​តថាគត​ឡើយ​ ​មួយវិញទៀត​ ​ភិក្ខុ​ណា​ ​ជា​សិក្ខាកាម​ ​ពួក​ភិក្ខុ​នោះ​ ​ក៏បាន​លះបង់​នូវ​អំពើនោះ​ចេញ​
ថយ | ទំព័រទី ៣១២ | បន្ទាប់
ID: 636826638536712869
ទៅកាន់ទំព័រ៖