ព្រះត្រៃបិដក ភាគ ២៣
[១៧៩] ម្នាលឧទាយី ដូចបុរសកំសត់ឥតយស មិនមានសម្បត្តិស្តុកស្តម្ភ បុរសនោះ មានខ្ទមតូច១ រខេករខាក ក្អែកហើរកាត់ចុះឡើងបាន មានរាងរៅមិនល្អ មានគ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត មានរាងមិនចំណាប់ មានស្រូវ និងពូជសម្រាប់សាបព្រោះរាល់ឆ្នាំ១ក្អម ជាពូជមិនល្អ មានស្រីម្នាក់ជាប្រពន្ធ មានរូបមិនល្អ បុរសនោះ ឃើញភិក្ខុ១រូប នៅក្នុងអារាមលាងដៃជើងស្អាតល្អ បរិភោគភោជនជាទីពេញចិត្ត អង្គុយតែក្នុងម្លប់ត្រជាក់ ប្រកបក្នុងអធិចិត្ត។ បុរសនោះ ក៏គិតយ៉ាងនេះថា អើ ភាពជាសមណៈ សុខណាស់ហ្ន៎ ភាពជាសមណៈ ឥតមានរោគអ្វីសោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ តែបុរសនោះ មិនអាចនឹងលះបង់ផ្ទះតូច ដែលរខេករខាក ក្អែកហើរកាត់ចុះឡើងបាន ដែលមានរាងរៅមិនល្អ មិនអាចនឹងលះបង់គ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត រាងរៅ មិនចំណាប់ មិនអាចនឹងលះបង់ស្រូវ និងពូជសម្រាប់ព្រោះ រាល់ឆ្នាំ១ក្អម ដែលជាពូជមិនល្អ មិនអាចនឹងលះបង់ស្រីម្នាក់ជាប្រពន្ធ ដែលមានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ
ID: 636826639679148212
ទៅកាន់ទំព័រ៖