ព្រះត្រៃបិដក ភាគ ២៣

ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​បាន​ឡើយ​។​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​បុរស​នោះ​ ​ជាប់​ដោយ​ចំណង​ណា​ ​ទើប​មិន​អាច​នឹង​លះបង់​ផ្ទះ​តូច​ ​ដែល​រខេករខាក​ ​ក្អែក​ហើរ​កាត់​ចុះ​កាត់​ឡើង​បាន​ ​មាន​រាងរៅ​មិនល្អ​ ​មិន​អាច​នឹង​លះបង់​នូវ​គ្រែ១​ ​ដែល​រែង​ដោយ​បន្ទោះឫស្សី​ ​ទ្រេតទ្រោត​ ​រាងរៅ​ ​មិន​ចំណាប់​ ​មិន​អាច​នឹង​លះបង់​ស្រូវ​ ​និង​ពូជ​សម្រាប់​សាបព្រោះ​ ​រាល់​ឆ្នាំ១ក្អម​ ​ដែល​ជា​ពូជ​មិនល្អ​ ​មិន​អាច​នឹង​លះបង់​ស្រី​ម្នាក់​ជា​ប្រពន្ធ​ ​ដែល​មាន​រូប​មិនល្អ​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួច​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​បាន​ឡើយ​ ​ព្រោះ​ចំណង​របស់​បុរស​នោះ​ ​ជា​ចំណង​ធូរ​ ​ចំណង​ខ្សោយ​ ​ចំណង​ផុយ​ ​ចំណង​ឥត​ខ្លឹម​ទេ​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ដែល​និយាយ​នោះ​ ​ឈ្មោះថា​ ​និយាយ​ត្រូវ​ ​ឬដូច​ម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​និយាយ​នេះ​ ​មិន​ត្រូវ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​នោះ​ ​ជាប់​ដោយ​ចំណង​ណា​ ​ហើយ​មិន​អាច​នឹង​លះបង់​ផ្ទះ​តូច​មួយ​ ​ដែល​រខេករខាក​ ​ក្អែក​ហើរ​កាត់​ចុះឡើង​បាន​ ​មាន​រាងរៅ​មិនល្អ​ ​មិន​អាច​នឹង​លះបង់​គ្រែ១​ ​ដែល​រែង​ដោយ​បន្ទោះឫស្សី​ ​ទ្រេតទ្រោត​ ​មាន​រាងរៅ​មិន​ចំណាប់​ ​មិន​អាច​នឹង​លះបង់​ស្រូវ​ ​និង​ពូជ​សម្រាប់​សាបព្រោះ​ ​រាល់​ឆ្នាំ១ក្អម​ ​ដែល​ជា​ពូជ​មិនល្អ​ ​មិន​អាច​នឹង​លះបង់​ស្រី​ម្នាក់​ជា​ប្រពន្ធ​ ​ដែល
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 636826639922022104
ទៅកាន់ទំព័រ៖