ព្រះត្រៃបិដក ភាគ ២៣

មាន​រូប​មិនល្អ​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​រួច​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​បាន​ឡើយ​ ​ព្រោះថា​ចំណង​របស់​បុរស​នោះ​ ​ជា​ចំណង​តឹង​ ​ចំណង​មាំ​ ​ចំណង​ខ្ជាប់ខ្ជួន​ ​ចំណង​មិន​ផុយ​ ​ឬ​ទុកដូចជា​កំណាត់ឈើ​ធំ​។​ ​ម្នាល​ឧទា​យី​ ​យ៉ាងនោះ​ឯង​ហើយ​ ​រឿង​នេះ​ដូច​មោឃបុរស​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​កាល​តថាគត​ប្រាប់​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​អំពើ​នេះ​ចេញ​ ​ពួក​មោឃបុរស​ទាំងនោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ចុះ​សមណៈ​នេះ​សព្វបើ​ហេតុ​រប៉ិចរប៉ី​បន្តិចបន្តួច​ ​ក៏​ប្រឹ​ត​អ្វី​ដល់ម្ល៉េះ​ ​ហើយ​ពួក​មោឃបុរស​ទាំងនោះ​ ​ក៏​មិន​លះបង់​នូវ​អំពើនោះ​ចោល​ ​ថែមទាំង​ធ្វើឲ្យ​ទាស់​អធ្យាស្រ័យ​តថាគត​ទៀត​ ​ចំណែក​ពួក​ភិក្ខុ​ដែល​ជា​សិក្ខាកាម​ ​(​តែង​ធ្វើ​សេចក្តី​អាក់អន់​ចិត្ត​ ​ចំពោះ​មោឃបុរស​នោះ​)​ ​ម្នាល​ឧទា​យី​ ​កិច្ច​ដែល​ត្រូវ​លះបង់​បន្តិចបន្តួច​ ​របស់​មោឃបុរស​ទាំងនោះ​ ​ទុកជា​ចំណង​តឹង​ ​ចំណង​មាំ​ ​ចំណង​ខ្ជាប់ខ្ជួន​ ​មិនមែន​ជា​ចំណង​ពុក​ផុយ​ ​ឬ​ទុក​ដូច​កំណាត់ឈើ​ធំ​។​
 [​១៨០​]​ ​ម្នាល​ឧទា​យី​ ​ដូច​គហបតី​ក្តី​ ​គហបតិ​បុត្រ​ក្តី​ ​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​សម្បត្តិ​ច្រើន​ ​មាន​គ្រឿង​ប្រើប្រាស់​ច្រើន​ ​ជា​អ្នក​សន្សំ​នូវ​គំនរ​មាស​ឆ្តោ​រ​ទុក​ច្រើន​ ​ជា​អ្នក​សន្សំ​ ​នូវ​គំនរ​ស្រូវ​ទុក​ច្រើន​ ​ជា​អ្នក​សន្សំ​នូវ​ចំនួន​ស្រែ​ទុក​ច្រើន​ ​ជា​អ្នក​សន្សំ​នូវ​ចំនួន​ចម្ការ​ទុក​ច្រើន​ ​ជា​
ថយ | ទំព័រទី ៣១៧ | បន្ទាប់
ID: 636826640225469460
ទៅកាន់ទំព័រ៖