ព្រះត្រៃបិដក ភាគ ២៣

អ្នក​សន្សំ​ពួក​ភរិយា​ទុក​ច្រើន​ ​ជា​អ្នក​សន្សំ​ពួក​ខ្ញុំប្រុស​ទុក​ច្រើន​ ​ជា​អ្នក​សន្សំ​ពួក​ខ្ញុំស្រី​ទុក​ច្រើន​ ​គហបតី​នោះ​ ​ឃើញ​ភិក្ខុ​ក្នុង​អារាម​ ​មានដៃ​ជើង​លាង​ស្អាត​ល្អ​ ​ឆាន់​ភោជន​ជាទី​គាប់ចិត្ត​ ​អង្គុយ​ក្នុង​ម្លប់ត្រជាក់​ ​ប្រកបដោយ​អធិចិត្ត​។​ ​គហបតី​ ​ឬ​គហបតី​បុត្រ​នោះ​ ​ក៏​គិតថា​ ​អើ​ភាពជា​សមណៈ​នេះ​ ​សុខ​ណាស់​ហ្ន៎​ ​ភាពជា​សមណៈ​ ​ឥតមាន​រោគ​សោះ​ ​គួរតែ​អាត្មាអញ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​ជន​នោះ​ ​ក៏អាច​លះបង់​ ​នូវ​គំនរ​មាស​ឆ្តោ​រ​ច្រើន​ ​លះបង់​គំនរ​ស្រូវ​ច្រើន​ ​លះបង់​ចំនួន​ស្រែ​ច្រើន​ ​លះបង់​ចំនួន​ចម្ការ​ច្រើន​ ​លះបង់​ពួក​ភរិយា​ច្រើន​ ​លះបង់​ពួក​ខ្ញុំប្រុស​ច្រើន​ ​លះបង់​ពួក​ខ្ញុំស្រី​ច្រើន​បាន​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួច​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​គហបតី​ក្តី​ ​គហបតិ​បុត្រ​ក្តី​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 636826640490644627
ទៅកាន់ទំព័រ៖