ព្រះត្រៃបិដក ភាគ ២៣

ជាប់​ដោយ​ចំណង​ណា​ ​ហើយ​អាច​លះបង់​គំនរ​មាស​ឆ្តោ​រ​ជាច្រើន​ ​លះបង់​គំនរ​ស្រូវ​ជាច្រើន​ ​លះបង់​ចំនួន​ស្រែ​ជាច្រើន​ ​លះបង់​ចំនួន​ចម្ការ​ជាច្រើន​ ​លះបង់​ពួក​ភរិយា​ជាច្រើន​ ​លះបង់​ពួក​ខ្ញុំប្រុស​ជាច្រើន​ ​លះបង់​ពួក​ខ្ញុំស្រី​ជាច្រើន​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួច​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​បាន​ ​ព្រោះ​ចំណង​នោះ​ ​របស់​ជន​នោះ​ ​ជា​ចំណង​តឹង​ ​ជា​ចំណង​មាំ​ ​ចំណង​ខ្ជាប់ខ្ជួន​ ​មិនមែន​ជា​ចំណង​ផុយ​ ​ទុក​ដូច​កំណាត់ឈើ​ធំ​ ​ដូច្នេះ​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ដែល​និយាយ​យ៉ាងនោះ​ ​ឈ្មោះថា​ ​និយាយ​ត្រូវ​ ​ឬដូច​ម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​និយាយ​យ៉ាងនេះ​ ​មិន​ត្រូវ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គហបតី​ក្តី​ ​គហបតិ​បុត្រ​ក្តី​ ​ទោះ​ជាប់​ដោយ​ចំណង​ណា​ ​ហើយ​អាច​លះបង់​គំនរ​មាស​ឆ្តោ​រ​ច្រើន​បាន​ ​លះបង់​គំនរ​ស្រូវ​ច្រើន​បាន​ ​លះបង់​ចំនួន​ស្រែ​ច្រើន​បាន​ ​លះបង់​ចំនួន​ចម្ការ​ច្រើន​បាន​ ​លះបង់​ពួក​ភរិយា​ច្រើន​បាន​ ​លះបង់​ពួក​ខ្ញុំប្រុស​ច្រើន​បាន​ ​លះបង់​ពួក​ខ្ញុំស្រី​ជាច្រើន​ ​ហើយ​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 636826640743499090
ទៅកាន់ទំព័រ៖