ព្រះត្រៃបិដក ភាគ ២៣
នូវធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ រមែងមានប្រាកដ។ បពិត្រព្រះអានន្ទដ៏ចំរើន ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួចស្រឡះ ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងបានដល់ធម៌ក្សេមចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ តើដូចម្តេចខ្លះ។
[២០] ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈដែលកើតអំពីវិវេក ភិក្ខុនោះពិចារណាដឹងច្បាស់ ដូច្នេះថា បឋមជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ក៏បឋមជ្ឈានតិចតួច ដែលអាត្មាអញ បានតាក់តែង បានបង្កើតហើយនោះ ជាធម្មជាតមិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ ហើយក៏ដល់នូវការអស់ទៅនៃអាសវៈ បើ
ID: 636826017263528075
ទៅកាន់ទំព័រ៖