ព្រះត្រៃបិដក ភាគ ២៣

កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​បាន​ ​ព្រោះថា​ ​ចំណង​នោះ​ ​របស់​ជន​នោះ​ ​មិនមែន​ជា​ចំណង​តឹង​ ​ជា​ចំណង​ខ្សោយ​ ​ជា​ចំណង​ផុយ​ ​ជា​ចំណង​ឥត​ខ្លឹម​។​ ​ម្នាល​ឧទា​យី​ ​យ៉ាងនោះ​ឯង​ហើយ​ ​រឿង​នេះ​ដូច​ពួក​កុលបុត្រ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​កាល​តថាគត​ប្រាប់​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​លះបង់​នូវ​អំពើ​នេះ​ចេញ​ ​ពួក​កុលបុត្រ​នោះ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ឲ្យ​យើង​ទាំងឡាយ​ ​លះបង់​អំពើ​ណា​ ​ព្រះ​សុគត​ ​ត្រាស់​ឲ្យ​យើង​លះបង់​អំពើ​ណា​ ​ថ្វីបើ​អំពើនោះ​ ​ជា​អំពើរ​ប៉ិច​រប៉ី​បន្តិចបន្តួច​ ​យើង​ត្រូវ​លះបង់​ចោលចេញ​ ​ហើយ​ពួក​កុលបុត្រ​នោះ​ ​ក៏បាន​លះបង់​នូវ​អំពើនោះ​ចេញ​ ​ទាំង​មិន​ធ្វើឲ្យ​ទាស់​អធ្យាស្រ័យ​តថាគត​ឡើយ​ ​មួយវិញទៀត​ ​ពួក​ភិក្ខុ​ណា​ ​ជា​សិក្ខាកាម​ ​ភិក្ខុ​ទាំងនោះ​ ​លះបង់​នូវ​អំពើនោះ​ហើយ​ ​ជា​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​សម្លបរោម​ ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​ ​ដោយ​បច្ច័យ​ដែល​អ្នកដទៃ​ឲ្យ​ ​មានចិត្ត​ប្រព្រឹត្ត​ដូចជា​សត្វ​ម្រឹគ​ ​ម្នាល​ឧទា​យី​ ​អំពើ​របស់​ភិក្ខុ​នោះ​ ​ទុកដូចជា​ចំណង​ធូរ​ ​ចំណង​ទុព្វលភាព​ ​ចំណង​ផុយ​ ​ចំណង​ឥត​ខ្លឹម​។
ថយ | ទំព័រទី ៣២០ | បន្ទាប់
ID: 636826641008954273
ទៅកាន់ទំព័រ៖