ព្រះត្រៃបិដក ភាគ ២៣

មិន​ធ្វើឲ្យ​កើត​ទៀត​ ​នូវ​ឧបធិ​ទាំងនោះ​ ​ម្នាល​ឧទា​យី​ ​តថាគត​ ​ហៅ​បុគ្គល​នេះឯង​ថា​ ​ជា​អ្នក​ប្រកបដោយ​កិលេស​ ​មិន​ហៅថា​ ​ជា​អ្នក​ប្រាសចាក​កិលេស​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​ឥន្ទ្រិយ​ផ្សេង​ៗ​ ​(​មាន​)​ ​ក្នុង​បុគ្គល​នេះ​។​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកប្រតិបត្តិ​ ​ដើម្បី​លះបង់​ឧបធិ​ ​ដើម្បី​រលាស់ចោល​ ​នូវ​ឧបធិ​ ​ការ​រលឹក​ឃើញ​ ​និង​សេចក្តី​ត្រិះរិះ​ ​ដែល​ប្រកបដោយ​ឧបធិ​ ​តែង​គ្រប​សង្កត់​បុគ្គល​នោះ​ ​ដែល​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ឧបធិ​ ​ដើម្បី​រលាស់ចោល​ ​នូវ​ឧបធិ​ ​ព្រោះ​ការ​ភ្លេចស្មារតី​ ​ក្នុង​កា​លម្តងៗ​ ​ម្នាល​ឧទា​យី​ ​ការ​កើតឡើង​នៃ​សតិ​ ​ជា​របស់​យឺតយូរ​ ​តែ​បុគ្គល​នោះ​ ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​ទៀត​ ​នូវ​ឧបធិ​នោះ​ ​ដោយ​ឆាប់រហ័ស​។​ ​ម្នាល​ឧទា​យី​ ​បុរស​ចាក់​ដំណក់ទឹក​ពីរបី​ដំណក់​ ​ទៅ​ក្នុង​ខ្ទះ​ដែក​ ​ដែលគេ​ដុត​អស់​មួយថ្ងៃ​ ​ម្នាល​ឧទា​យី​ ​ការ​ស្រក់​ចុះ​ ​នៃ​ដំណក់​នោះ​ ​រមែង​យឺតយូរ​ ​តែ​ដំណក់ទឹក​នោះ​ ​ក៏​ដល់​នូវ​ការ​រីងស្ងួត​ ​អស់​ទៅ​ដោយ​ឆាប់រហ័ស​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ឧទា​យី​ ​មាន​ឧបមេយ្យ​ ​ដូច​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ឧបធិ​ ​ដើម្បី​រលាស់ចោល​ ​នូវ
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636826641888954606
ទៅកាន់ទំព័រ៖