ព្រះត្រៃបិដក ភាគ ២៣
ចូលកាន់តតិយជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា តតិយជ្ឈាននេះឯង ជាធម្មជាតញាប់ញ័រនៅឡើយ ចុះអ្វីដែលញាប់ញ័រ ក្នុងតតិយជ្ឈាននោះ ឧបេក្ខា និងសុខណា ក្នុងតតិយជ្ឈាននោះ ដែលមិនទាន់រំលត់នៅឡើយ នេះឯង ជាធម្មជាតញាប់ញ័រ ក្នុងតតិយជ្ឈាននោះ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា ចតុត្ថជ្ឈាននេះឯង ជាធម្មជាតឥតមានញាប់ញ័រឡើយ។
[១៨៥] ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន។ ម្នាលឧទាយី តថាគតពោលនូវបឋមជ្ឈាននេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងចេញ នូវបឋមជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ។បេ។ ចូលកាន់ទុតិយជ្ឈាន នេះហៅថា ការកន្លងនូវបឋមជ្ឈាននោះ។ ម្នាលឧទាយី តថាគតពោលនូវទុតិយជ្ឈាននេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងទុតិយជ្ឈាននោះ តើដូចម្តេច
ID: 636826643165647629
ទៅកាន់ទំព័រ៖