ព្រះត្រៃបិដក ភាគ ២៣
ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន នេះហៅថា ការកន្លងនូវទុតិយជ្ឈាននោះ។ ម្នាលឧទាយី តថាគត ពោលនូវតតិយជ្ឈាន នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងនូវតតិយជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន នេះឯងហៅថា ការកន្លងនូវតតិយជ្ឈាននោះ។ ម្នាលឧទាយី តថាគតពោលនូវចតុត្ថជ្ឈាន នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លងនូវចតុត្ថជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវរូបសញ្ញា ព្រោះរលត់ នូវបដិឃសញ្ញា ព្រោះមិនមានមនសិការៈ ចំពោះនានត្តសញ្ញា ដោយប្រការទាំងពួង ចូលកាន់អាកាសានញ្ចាយតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត នេះហៅថា ការកន្លងនូវចតុត្ថជ្ឈាននោះ។ ម្នាលឧទាយី តថាគត ពោលនូវអាកាសានញ្ចាយតនៈ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវអាកាសានញ្ចាយតនៈនោះ តើដូចម្តេច ម្នាលឧទាយី
ID: 636826643479095557
ទៅកាន់ទំព័រ៖